មួយថ្ងៃកើនលុយ ៣៩ពាន់លានដុល្លារ មហាសេដ្ឋីវៀតណាមក្លាយជាអ្នកមានបំផុតទី៥ នៅអាស៊ី

អន្តរជាតិ

មហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម Pham Nhat Vuong បានក្លាយជា​អ្នកមានបំផុតទី៥ នៅទ្វីបអាស៊ី បន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះមូលបត្រភាគហ៊ុននៃក្រុមហ៊ុនរថយន្ត VinFast Auto លើផ្សារហ៊ុន Nasdaq នាថ្ងៃដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានផ្សាយពីអ្នកមាន Forbes បានបង្ហាញថា ក្រោយ​មានវត្តមាន​លើ​ផ្សារហ៊ុនអាមេរិក តម្លៃហ៊ុន​ក្រុមហ៊ុនរថយន្តវៀតណាម កើនឡើង ២៥៥% ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនម្នាក់នេះ កើនទ្រព្យសម្បត្តិរហូតដល់ ៣៩ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ។

បន្ថែមពីនោះ ទ្រព្យសម្បត្តិសរុបរបស់​មហាសេដ្ឋីវៀតណាម​រូបនេះ ក៏បានកើនឡើងដល់ ៤៤,៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នជាប់ងារជាមហាសេដ្ឋីមានបំផុតទី៥ ប្រចាំទ្វីបអាស៊ីថែមទៀត។

ជម្រាបជូនបន្ថែមថា បច្ចុប្បន្នមូលធនទីផ្សាររបស់ក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនឡើង ជិត ៤ដង បើធៀបនឹងមុនពេលបោះមូលបត្រភាគហ៊ុនលក់លើទីផ្សារអាមេរិក ដោយកើនឡើង ៨៥,៥ពាន់លានដុល្លារ ច្រើនជាងក្រុមហ៊ុនយក្សអាមេរិក General Motors និង Ford ដែលមាន ៤៦ពាន់លានដុល្លារ និង ៤៨ពាន់លានដុល្លារ៕