ចិនចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ ជាចារកម្មរបស់អាមេរិក

អន្តរជាតិ

នាថ្ងៃទី ២១ ខែសីហានេះ ប្រទេសចិនបានចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ ថាជាចារកម្ម​របស់សហរដ្ឋអាមេរិក ខណៈវាគឺជាករណីចារកម្មទី២ នៅក្នុងខែនេះ ដែលរដ្ឋាភិបាលបានប្រកាស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
In this photo released by Xinhua News Agency, Chinese President Xi Jinping delivers a speech during the opening ceremony of the 20th National Congress of China’s ruling Communist Party in Beijing, China, Sunday, Oct. 16, 2022. China on Sunday opens a twice-a-decade party conference at which leader Xi Jinping is expected to receive a third five-year term that breaks with recent precedent and establishes himself as arguably the most powerful Chinese politician since Mao Zedong. (Ju Peng/Xinhua via AP)

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានបាន​អនុវត្ត​ច្បាប់​ប្រឆាំង​ចារកម្ម​ ដែល​បាន​កែប្រែ​កាលពី​ខែ​មុន​ ដោយ​ផ្តល់​អំណាច​បន្ថែម​ដល់​អាជ្ញាធរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ្វី​ ដែល​ពួកគេ​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។

ករណីដែលបានរដ្ឋាភិបាលបានចោទប្រកាន់នេះ គឺកំពុងស្ថិតក្នុងការស៊ើបអង្កេត ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ Hao អាយុ ៣៩ឆ្នាំ ធ្វើការនៅក្នុងក្រសួងមួយ។ នេះបើតាមក្រសួងសន្តិសុខរដ្ឋ (MSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

របាយកាណ៍ពី MSS បង្ហាញទៀតថា Hao គឺបានសិក្សានៅប្រទេសជប៉ុន និងបានស្គាល់គ្នាជាមួយ​បុគ្គលិកស្ថានទូតអាមេរិក អំឡុងពេលដាក់ពាក្យបន្តទិដ្ឋាការ ហើយក៏មាន​ទំនាក់ទំនងជិតស្និទ្ធតាំងពីពេលនោះមក។

ក្រោយមកបុគ្គលិកស្ថានទូតអាមេរិកម្នាក់នោះ បានណែនាំ Hao ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ដែលបានបញ្ចុះបញ្ចូល Hao ឱ្យចាប់ផ្តើមធ្វើចារកម្មឱ្យទីភ្នាក់ងារអាមេរិក ខណៈដែលគាត់រៀបនឹងត្រឡប់ទៅប្រទេសចិនវិញ។

Hao បានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយនឹងទីភ្នាក់ងារ CIA នៅក្នុងប្រទេស ដើម្បីផ្តល់ការស៊ើបការណ៍សម្ងាត់ និងប្រមូលមូលនិធិចារកម្ម” ខណៈពេលដែលកំពុងធ្វើការនៅក្រសួង មុនពេលដែល Hao ត្រូវចាប់បានថាជាចារកម្មរបស់អាមេរិក។

សូមជម្រាបដែរថា កាលពីដើមខែសីហាកន្លងទៅ MSS ក៏ធ្លាប់រាយការណ៍ពីករណីស្រដៀងគ្នា ដោយចោទប្រកាន់បុគ្គលម្នាក់មានឈ្មោះថា Zeng អាយុ ៥២ឆ្នាំ ថាបានលួចព័ត៌មានសំងាត់រដ្ឋាភិបាល ទៅឲ្យអាមេរិក ជាថ្នូរនឹងទឹកប្រាក់មួយចំនួន៕