រយៈពេលមួយសប្ដាហ៍ Elon Musk កើនលុយច្រើនជាងគេ ក្នុងចំណោមកំពូលអ្នកមាន

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Elon Musk នៅតែឈរនៅកំពូលតារាងនៃបញ្ជីមហាសេដ្ឋីមានបំផុតដាច់គេ​លើពិភពលោក ដោយកើបលុយបានច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីមានបំផុតទាំង ១០រូប ខណៈទំហំទ្រព្យសម្បត្តិរបស់មេធំ Tesla កើនប្រហែល ១៦,៥ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែសីហានេះ មហាសេដ្ឋី Elon Musk មានទ្រព្យសម្បត្តិសរុប ២៣៥,១ពាន់លានដុល្លារ ដែលធ្វើឲ្យគម្លាត​រវាងលោក និងអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault កាន់តែឃ្លាតឆ្ងាយពីគ្នា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៦ ខែសីហា ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥,១ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៩ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,៨ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,៩ពាន់លានដុល្លារ

8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤,៤ពាន់លានដុល្លារ

9.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០១,៣ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៩,៦ពាន់លានដុល្លារ៕