អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ទទួលបានការប្រោសប្រទានទោសពីព្រះមហាក្សត្រ

អន្តរជាតិ

នារសៀលថ្ងៃទី០១ ខែកញ្ញានេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទទួលបានការប្រោសប្រទានទោស ពីព្រះមហាក្សត្រថៃ King Moha Vajiralongkorn បន្ទាប់ពីដាក់ញត្តិសុំការលើកលែងទោសកាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះមហាក្សត្របានយល់ព្រមបន្ធូរបន្ថយទោស របស់អតីតនាយករដ្ឋមន្ត្រីថៃ ពីការជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ មកនៅត្រឹមរយៈពេលមួយឆ្នាំវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក។

សូមជម្រាបដែរថា លោក ថាក់ស៊ីន បានវិលត្រឡប់ជាន់ដីថៃសារជាថ្មីកាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីរស់នៅជាជនភៀសខ្លួនរយៈពេល ១៥ឆ្នាំ។

បន្ទាប់ពីជាន់ដីថៃមិនបានប៉ុន្មានផង អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ត្រូវតុលាការកំពូលផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ទាក់ទងនឹងករណីពុករលួយ ៤ករណី អំឡុងពេលលោកនៅកាន់អំណាច៕