គីម ជុងអ៊ុន គ្រោងបំពេញទស្សនកិច្ចទៅរុស្ស៊ី ជួបជាមួយមិត្តសម្លាញ់ពូទីន

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានបំណងចង់បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយមិត្តសម្លាញ់ លោក វ៉្លាឌីមៀ ពូទីន នាខែនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ទីភ្នាក់ងារអាមេរិកក៏បានរាយការណ៍បន្ថែមថា គោលបំណងនៃការធ្វើទស្សនកិច្ច​នេះ គឺកូរ៉េខាងជើង ចង់ផ្គត់ផ្គង់សព្វាវុធទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការធ្វើសង្គ្រាមនៅ​អ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយនោះ លោក គីម អាចនឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ដោយជិះរថភ្លើងពាសដែក ទៅកាន់ទីក្រុង Vladivostok ជាទីកន្លែង ដែលគេរំពឹងថា លោក នឹងជួបជាមួយពូទីន។

សូមជម្រាបដែរថា ដំណឹងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងក្រោយរុស្ស៊ីបង្ហើបថា កំពុងពិភាក្សាក្នុងការបើកសមយុទ្ធយោធារួមគ្នា រវាងរុស្ស៊ី និងកូរ៉េខាងជើង៕