លោក ចូកូ វីដូដូ៖ អាស៊ានត្រូវការថវិកាជិត ៣០ទ្រីលានដុល្លារ សម្រាប់ការផ្លាស់ប្ដូរថាមពលស្អាត

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយថា បណ្តាប្រទេសសមាជិកអាស៊ានត្រូវការថវិកាចំនួន ២៩,៤ទ្រីលានដុល្លារ សម្រាប់ដំណើរការផ្លាស់ប្តូរទៅជាថាមពលស្អាត។ នេះតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលថ្លែងប្រាប់ទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃអង្គារមិ្សលមិញ លោក វីដូដូ បានលើកឡើងថា ដំណើរការនៃការផ្លាស់ប្តូរទៅជាថាមពលស្អាត គួរតែបើកចំហរឱ្យមានសក្តានុពល តាមរយ:កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយដៃគូ ដើម្បីកសាងបរិយាកាសហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងបង្កើតប្រាក់ចំណេញសម្រាប់គ្រប់ភាគីពាក់ព័ន្ធ នាពេលអនាគត។

ដោយបន្ថែមពីលើប្រធានបទនៃការផ្លាស់ប្តូរថាមពលនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានលើកពីគំនិតផ្តួចផ្តើមចំនួនពីរផ្សេងទៀតផងដែរ រួមមានហេដ្ឋាចរនាសម្ព័ន្ធបៃតង ដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់រឹងមាំ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល គួបផ្សំជាមួយនឹងសេដ្ឋកិច្ចច្នៃប្រឌិតបន្ថែម ។

ជម្រាបជូនផងដែរថា មកទល់នឹងពេលនេះ តំបន់អាស៊ាន បានធ្វើការអនុម័តទៅលើគម្រោងសហប្រតិបត្តិការចំនួន ៩៣ រួចមកហើយ ដែលមានតម្លៃ ៣៨,២ពាន់លានដុល្លារ ដោយក្នុងនោះ ៧៣ គម្រោងមានតម្លៃ ១៧,៨ពាន់លានដុល្លារ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ៕