រដ្ឋាភិបាលថៃ នឹងមិនធ្វើអន្តរាគមន៍ទៅលើកម្សោយនៃប្រាក់បាតនោះឡើយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ​ លោក Srettha Thavisin និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បាននិយាយនៅថ្ងៃអង្គារ ទី៣ ខែតុលានេះថា រដ្ឋាភិបាលគ្មានផែនការ ក្នុងការធ្វើ​អន្តរាគមន៍​ទៅលើកម្សោយនៃប្រាក់បាតនោះឡើយ ព្រោះថាវាអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចថៃ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បាននិយាយទៀតថា បច្ចុប្បន្នធនាគារកណ្តាលរបស់ថៃ (BOT) កំពុងធ្វើការតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៃការធា្លក់ចុះប្រាក់បាត តែបញ្ហានេះវាហាក់មិនអាក្រក់ទាំងស្រុង សម្រាប់សេដ្ឋកិច្ចថៃនោះឡើយ ពោលគឺវាអាចជួយដល់វិស័យនាំចេញ និងទេសចរណ៍ទៅវិញទេ។

គួរឱ្យដឹងថា ប្រាក់បាតបានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានរយ:ពេល ១១ ខែចុងក្រោយ ដោយប្រាក់បាតដូរបាន ៣៧,០៩៥បាត ក្នុងមួយដុល្លារអាមេរិក គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ។

ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិរបស់ប្រទេសថៃ ក៏បាននិយាយនៅថ្ងៃអង្គារនេះផងដែរថា សេដ្ឋកិច្ចថៃកំពុងជួបការនាំចេញថយចុះខ្លាំង ដោយត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះពី ១% ទៅ ១,៥% នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការព្យាករពីមុន ១% ដោយសារតែតម្រូវការពិភពលោកចុះខ្សោយ៕