តម្លៃហ៊ុន Tesla ឡើងខ្ពស់កប់ពពក ក្រោយមេធំ Elon Musk បំពេញទស្សនកិច្ចទៅចិនស្ងាត់ៗ

អន្តរជាតិ

កាលពីថ្ងៃទី២៨ខែមេសា មហាសេដ្ឋី Elon Musk អគ្គនាយកក្រុមហ៊ុន Tesla បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនស្ងាត់ៗ ខណៈដំណើរទស្សនកិច្ចមួយនោះ បានជួយឲ្យក្រុមហ៊ុន Tesla កើបផលចំណេញជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា តម្លៃហ៊ុនរបស់ Tesla បានកើនឡើងច្រើនជាង ១៦% ដែលបានធ្វើឲ្យតម្លៃក្រុមហ៊ុន កើនឡើងច្រើនជាង ៩០ពាន់លានដុល្លារឯណោះ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់មហាអំណាចអាស៊ីមួយនេះ មហាសេដ្ឋីអាមេរិកមានគោលបំណង​ជជែកពីការបង្កើតកម្មវិធី FSD ដែលអាចឲ្យឡានបើកបរដោយខ្លួនឯង និងសុំការអនុញ្ញាតធ្វើការផ្ទេរ​ទិន្នន័យ។

ក្នុងនោះផងដែរ មហាសេដ្ឋីមានបំផុតលំដាប់ទី៣ លើលោករូបនេះ ក៏បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ផងដែរ ដោយថ្នាក់ដឹកនាំចិនរូបនេះ បានកោតសរសើរពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tesla នៅប្រទេសចិនថែមទៀត៕