អ្នកមានបំផុតនៅម៉ាឡេស៊ីអាយុ ១០០ឆ្នាំ ជាមហាសេដ្ឋីវ័យចំណាស់បំផុតទី២លើលោក

អន្តរជាតិ

ស្ដេចត្រាញ់ម៉ាឡេស៊ី លោក Robert Kuok ជាមហាសេដ្ឋីមានបំផុតដាច់គេប្រចាំប្រទេស និងជា​មហាសេដ្ឋីមានវ័យចំណាស់បំផុតទី២ លើពិភពលោកផងដែរ ដោយបច្ចុប្បន្នលោកមានអាយុ ១០០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីដែលមានវ័យចំណាស់ជាងកំពូលអ្នកមានម៉ាឡេស៊ី គឺជាមហាសេដ្ឋីអាមេរិក លោក George Joseph ដែលបច្ចុប្បន្នមានអាយុរហូតដល់ទៅ ១០២ឆ្នាំ។ នេះបើតាមការចុះផ្សាយពី​គេហទំព័រ Businessinsider។

ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីវ័យចំណាស់បំផុតលើលោក និងទំហំទ្រព្យសម្បត្តិរបស់ពួកគេ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ៖

១/George Joseph អាយុ ១០២ឆ្នាំ មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ

២/Robert Kuok អាយុ ១០០ឆ្នាំ មានទ្រព្យសម្បត្តិ ១១,៨ពាន់លានដុល្លារ

៣/David Murdock អាយុ ១០០ឆ្នាំ មានទ្រព្យសម្បត្តិ ៣,៤ពាន់លានដុល្លារ

៤/Charlie Munger អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ

៥/Sim Daniel Abraham អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ២,៤ពាន់លានដុល្លារ

៦/Ana Maria Brescia Cafferata អាយុ ៩៩ឆ្នាំ មានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ

៧/Stephen A. Jarislowsky អាយុ ៩៨ឆ្នាំ មានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ

៨/John Farber អាយុ ៩៨ឆ្នាំ មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ៕