លោកពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន២ នៅអាស៊ាន នាពេលខាងមុខ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ និងប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីថ្លែងការណ៍ក្នុងគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ប្រធានាធិបតីនៃប្រទេសវៀតណាមលោក Vo Van Thuong បានធ្វើការអញ្ជើញលោក ពូទីន ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗខាងមុខ ខណៈលោក ពូទីន បានរីករាយ និងទទួលយកការគោរពអញ្ជើញនេះ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសថៃលោក ស្រេតថា ថាវីស៊ីន ក៏បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចផ្លូវការនៅឆ្នាំក្រោយផងដែរ មួយវិញទៀតលោកបាននិយាយថា ប្រធានាធិបតីពូទីនចូលចិត្តភូកេត ហើយខ្ញុំយល់ឃើញថាគាត់នឹងធ្វើដំណើរទៅទីនោះញឹកញាប់។

ដោយឡែក បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃបានគូសបញ្ជាក់ថា លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ៕