ទីបំផុត Meta ជួលអ្នកសា្រវជ្រាវជាន់ខ្ពស់បីរូបរបស់ OpenAI ឲ្យមកអភិវឌ្ឍ AI របស់ខ្លួន 

អន្តរជាតិ

យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានារាយការណ៍ កាលពីពេលថ្មីៗនេះថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានជួលអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុនដៃគូប្រជែង OpenAI ចំនួនបីរូប ឲ្យមករួមនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ខ្លួន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI បានបញ្ជាក់ពីការចាកចេញរបស់បុគ្គលិកឆ្នើមទាំងបីរូប ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមមទៀតនោះឡើយ។ ស្របពេលជាមួយគ្នានេះ ខាងក្រុមហ៊ុន Meta ក៏នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះរបាយការណ៍នេះនៅឡើយ។ 

ប៉ុន្តែទន្ទឹមទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពី WSJ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Meta បានជួលលោក Lucas Beyer, Alexander Kolesnikov និង Xiaohua Zhai ដែលសុទ្ធសឹងតែជាអ្នកមានជំនាញខ្ពស់របស់ OpenAI ធ្វើការនៅការិយាល័យក្នុងទីក្រុង Zurich ប្រទេសស្វីស។ 

គួរឲ្យដឹងផងដែរថា ដំណឹងនេះ ត្រូវបានកើតឡើង បន្ទាប់ពី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក Sam Altman បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីពេលកន្លងទៅថា ក្រុមហ៊ុន Meta បានព្យាយាមទាក់ទាញអ្នកស្រាជ្រាវជាន់ខ្ពស់របស់ខ្លួន ដោយហ៊ានផ្តល់ប្រាក់ខែធំរហូតដល់ទៅ ១០០លានដុល្លារ ក្នុងម្នាក់ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារតែបុគ្គលិកទាំងនោះ សុទ្ធតែ​ស្មោះ​ស្ម័គ្រ​ជាមួយ​ក្រុមហ៊ុន​។ 

ជម្រាបជូនផងដែរថា Meta បច្ចុប្បន្នកំពុងវិនិយោគយ៉ាងខ្លាំង ដើម្បីក្លាយជាមេដឹកនាំនៅក្នុងវិស័យ AI ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំង ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Microsoft , Google និង xAI ជាដើម កំពុងចាក់លុយរាប់សិបពាន់លានដុល្លារ ដើម្បីទាក់ទាញអ្នកជំនាញៗ មកធ្វើការនៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មីនេះ៕