Bill Gates រំកិលមកកៀកតំណែងTop 5 ខណៈសហស្ថាបនិក Google ខ្ទាតដល់បាតបញ្ជីអ្នកមានដាច់គេ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates បានរំកិលតំណែងមកកាន់លេខរៀងទី០៦ វិញ បន្ទាប់ពីជាប់ឈ្មោះនៅលេខរៀងទី០៩ នៃបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក ១០រូប រយៈពេល ៣សប្ដាហ៍ជាប់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីអាមេរិក កើនឡើងប្រហែល ៧០០លានដុល្លារ បើធៀបទៅនឹងសប្ដាហ៍មុន ខណៈសហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin ខាតបង់ទ្រព្យសម្បត្តិ ១១ពាន់លានដុល្លារ និងធ្លាក់តំណែងមកនៅលេខរៀងទី១០ នៃបញ្ជីឈ្មោះអ្នកមានដាច់គេលើលោក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ផ្អែកតាមទិន្នន័យពី​គេហទំព័រ Forbes គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,៩ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៣,១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៦ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៦ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១០,៩ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨,៦ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៥,៣ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៣,៦ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០០,៤ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៩៩,៦ពាន់លានដុល្លារ៕