មហាសេដ្ឋីវៀតណាម ៥រូប លេចមុខក្នុងតារាងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes

អន្តរជាតិ

យោងតាមរបាយការណ៍ពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា វៀតណាម​មានមហាសេដ្ឋីចំនួន ៥រូប នៅក្នុងឆ្នាំ២០២៣នេះ ខណៈស្ថាបនិកក្រុមហ៊ុន VinFast គឺជាអ្នកមានដាច់គេប្រចាំប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីវៀតណាមទាំង ៥រូបនោះ គឺមានដូចជា លោក Pham Nhat Vuong អ្នកស្រី Nguyen Thi Phuong Thao លោក Tran Dinh Long លោក Ho Hung Anh និងលោក Tran Ba Duong។

ខាងក្រោមនេះគឺជាទំហំទ្រព្យសម្បត្តិ និងប្រភពចំណូលរបស់មហាសេដ្ឋីទាំង៥ រូបរបស់វៀតណាម ផ្អែកតាមទិន្នន័យពី​ Forbes៖

១/លោក Pham Nhat Vuong មានទ្រព្យសម្បត្តិ ៤,៦ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺបានមកពីក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនធំបំផុតប្រចាំប្រទេស ដែលរកស៊ីលើវិស័យជាច្រើន

២/លោក Tran Dinh Long មានទ្រព្យសម្បត្តិ ២,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺបានមកពីក្រុមហ៊ុន Hoa Phat Group ជាក្រុមហ៊ុនដែកថែបធំបំផុតមួយប្រចាំប្រទេស

២/លោកស្រី Nguyen Thi Phuong Thao មានទ្រព្យសម្បត្តិ ២,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺបានមកពីក្រុមហ៊ុនអាកាសចរណ៍ VietJet Air

៤/លោក Tran Ba Duong មានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺបានមកពីក្រុមហ៊ុនរថយន្ត THACO

៥/លោក Ho Hung Anh មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺបានមកពីក្រុមហ៊ុន Techcombank៕