ស្ថាបនិក Amazon គ្រោងរើផ្ទះ ទៅរស់នៅជិតឪពុកម្ដាយវិញ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon និងមហាសេដ្ឋីអាមេរិក Jeff Bezos បាននិយាយកាលពីថ្ងៃទី០២ ខែវិច្ឆិកាថា លោកមានបំណងរើលំនៅឋាន ពីទីក្រុង Seattle ទៅកាន់ទីក្រុង Miami ដែលនៅជិតផ្ទះឪពុកម្ដាយ និងនៅក្បែរក្រុមហ៊ុន Blue Origin ផង។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ខ្ញុំមានការរំភើបចិត្ត ហើយវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់ខ្ញុំ។ Seattle អ្នកតែងតែ​ដក់នៅក្នុងចិត្តរបស់ខ្ញុំជានិច្ច”។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គម Instagram របស់មហាសេដ្ឋីអាមេរិក។

គួររំលឹកដែរថា Amazon មានដើមកំណើតនៅទីក្រុង Seattle ផ្ដើមចេញពីការបង្កើតវេបសាយ​នៅក្នុងហ្គារ៉ាសទុករថយន្តតូចមួយ កាលពីឆ្នាំ១៩៩៤ ហើយរហូតមកដល់សព្វថ្ងៃនេះ Amazon បានក្លាយជាក្រុមហ៊ុនលំដាប់កំពូលមួយនៅលើពិភពលោក៕