ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត សោយទិវង្គតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ 

អន្តរជាតិ

រាជវង្សអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានសោយទិវង្គតក្នុងព្រះជន្មាយុ ៦២ ព្រះវស្សា ស្របពេលសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់បានអះអាងថា ព្រះអង្គម្ចាស់ត្រូវបានរងគ្រោះនៅឧបទ្ទវហេតុធ្លាក់យន្តហោះ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Al Mashhad របស់ប្រទេសលីបង់បានរាយការណ៍ថា ព្រះអង្គម្ចាស់បានសោយទិវង្គត នៅពេលដែលយន្តហោះចម្បាំង F-15 របស់ទ្រង់បានធ្លាក់អំឡុងពេលសមយុទ្ធហ្វឹកហាត់ជាមួយកងទ័ពអាកាស កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ជាមួយគ្នា តុលាការរាជវង្សអារ៉ាប៊ីសាអូឌីត បានប្រកាសពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា ពិធីគោរពអធិស្ឋានដល់ព្រះសពរបស់ព្រះអង្គដែលសោយទិវង្គត នឹងត្រូវធ្វើឡើងនៅវិហារអ៊ីស្លាម Imam Turki bin Abdullah ក្នុងទីក្រុងរីយ៉ាដ ។ 

ជម្រាបថា ព្រះអង្គម្ចាស់ Talal bin Abdulaziz ប្រសូត្រនៅឆ្នាំ ១៩៦១ ទ្រង់ជាបុត្រារបស់ព្រះអង្គម្ចាស់ Bandar និងជាព្រះរាជនត្តារបស់ស្តេចអារ៉ាប៊ីសាអូឌីតទីមួយព្រះនាម Abdulaziz ។  ទ្រង់គឺជាវរសេនីយ៍ឯកនៅក្នុងកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ហើយបានបម្រើការជាជំនួយការប្រធានផ្នែកចារកម្មនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត (GIP) ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ ៕