អ្នកមានដាច់គេនៅអឺរ៉ុប កើបលុយបានច្រើនជាងគេក្នុងចំណោមកំពូលមហាសេដ្ឋីលើលោក

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប គឺប្រធានក្រុមហ៊ុន LVMH លោក Bernard Arnault បានសំងំកើបលុយ​ច្រើនបំផុតនាសប្ដាហ៍នេះ បើធៀបនឹងកំពូលអ្នកមានទាំង ១០រូប លើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី​បារាំង​កើនឡើងប្រហែល ៨ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន ខណៈការកើនឡើង​ដ៏សំបើមនេះ បណ្ដាលមកពីតម្លៃភាគហ៊ុនរបស់ LVMH កើនឡើងខ្លាំង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៧,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៧ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៧,៩ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៣ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៣,៧ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១១,៧ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,២ពាន់លានដុល្លារ៕