Toyota ប្រមូលរថយន្តចូលឃ្លាំងទ្រង់ទ្រាយធំទូទាំងពិភពលោក ជាងមួយលានគ្រឿង

អន្តរជាតិ

ក្រុមហ៊ុនរថយន្តជប៉ុន Toyota Motor បានទម្លាយថា ពួកគេកំពុងប្រមែប្រមូលរថយន្តទូទាំងពិភពលោក យកមកជួសជុលវិញ ប្រមាណ ១,១២លានគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុដែលធ្វើឲ្យ Toyota ត្រូវប្រមូលរថយន្តចូលឃ្លាំងវិញដ៏ច្រើនបែបនេះ គឺដោយសារ​រកឃើញពីកំហុសបច្ចេកទេស ដែលអាចបណ្ដាលឲ្យពោងខ្យល់មិនដំណើរការតាមការកំណត់​ពីរោងចក្រ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Reuters។

ដោយឡែក ការប្រមូលរថយន្តទ្រង់ទ្រាយធំរបស់ Toyota សារនេះ គឺមានរថយន្តសេរីពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ រាប់ចាប់តាំងពីប្រភេទ Avalon, Camry, Corolla, RAV4, Lexus ES250, ES300H, ES350, RX350 Highlander និង Sienna Hybrid ជាដើម ដែលត្រូវបានរកឃើញពីកំហុសបច្ចេកទេសខាងលើ។

សូមជម្រាបដែរថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានសង្កត់ធ្ងន់ថា កំហុសបច្ចេកទេសនេះ គឺដាច់ខាតត្រូវតែធ្វើការជួសជុលជាបន្ទាន់ ព្រោះពោងខ្យល់អាចជួយជីវិតមនុស្សច្រើនជាង ៥ម៉ឺននាក់នៅសហរដ្ឋអាមេរិក រយៈពេល ៣០ឆ្នាំមកនេះ៕