ស្ថាបនិក Facebook ដណ្ដើមតំណែងបិតាវិនិយោគិន Warren Buffett ក្លាយជាកំពូលអ្នកមានបំផុតទី០៥

អន្តរជាតិ

គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ មហាសេដ្ឋីអាមេរិក លោក Mak Zuckerberg ដែលជា​ស្ថាបនិកក្រុមហ៊ុន Facebook បានរំកិលខ្លួនមកកាន់តំណែងលេខរៀងទី០៥ ជាមហាសេដ្ឋីមានបំផុតលើលោក ខណៈកន្លងមកបិតាវិនិយោគិន Warren Buffett គឺជាម្ចាស់​កៅអីមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មេធំ Facebook មានទ្រព្យសម្បត្តិប្រហែល ១២៥,១ពាន់លានដុល្លារ ស្របពេលម្ចាស់ក្រុមហ៊ុន Berkshire Hathaway គឺខ្ទាតដល់លេខរៀងទី០៨ ជាមួយទំហំទ្រព្យសម្បត្តិ ១១៨,៦ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៤,២ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០០,៨ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៥,៧ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៦,៣ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១២៥,១ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,១ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៨,៦ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៦ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៣,៨ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១១,៨ពាន់លានដុល្លារ៕