រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីសម្រេចបានគោលដៅធំហើយ នៅក្នុងឆ្នាំ២០២៣នេះ

អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក​ Sergey Shoigu បានមានប្រសាសន៍ថា រុស្ស៊ីសម្រេចបាននូវគោលដៅធំបំផុតរបស់ខ្លួន នៅក្នុងឆ្នាំ២០២៣ គឺការទប់ស្កាត់ការវាយបករបស់អ៊ុយក្រែនបានជោគជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីម្នាក់នេះ ក៏បានបញ្ជាក់ទៀតថា ហេតុផលចំបងដែលរុស្ស៊ី​ទទួលបានជោគជ័យធំធេងមួយនេះ គឺដោយសារការបង្កើតបាននូវប្រព័ន្ធការពារដ៏មានប្រសិទ្ធភាព សមត្ថភាពកម្រិតខ្ពស់នៅគ្រប់កងកម្លាំង និងសព្វាវុធដ៏មានឥទ្ធិពលរបស់រុស្ស៊ី។

បន្ថែមពីនោះ លោក Shoigu ក៏បានអះអាងទៀតថា បច្ចុប្បន្នរុស្ស៊ីកំពុងមានប្រៀបខ្លាំងលើអ៊ុយក្រែន ដោយបានពង្រីកការកាន់កាប់ទឹកដីនៅគ្រប់គោលដៅថែមទៀត។

រំលឹកបន្តិចថា ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានព្យាយាមធ្វើការវាយបកខ្លាំងលើរុស្ស៊ី ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនឡើយ ពោលអ៊ុយក្រែនបាត់បង់កងទ័ព ១២៥ ០០០នាក់ និងសព្វាវុធខ្នាតធំប្រហែល ១៦ ០០០គ្រឿង ដោយសារបរាជ័យក្នុងការវាយបកលើរុស្ស៊ី។ នេះបើតាមការសន្និដ្ឋានពីរដ្ឋាភិបាលរុស្ស៊ី។

គូសបញ្ជាក់ផងដែរថា លោក Sergey Shoigu ក៏បានសង្កត់ធ្ងន់ទៀតថា កងទ័ពរុស្ស៊ីកំពុងបោះជំហានកាន់តែកៀកមែនទែនហើយ ក្នុងការសម្រេចបាននូវគោលដៅ​ធំមួយទៀត គឺបញ្ចប់ប្រតិបត្តិការពិសេសនៅប្រទេសអ៊ុយក្រែននាពេលឆាប់ៗខាងមុខ៕