ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោក នៅនឹងថ្កល់មុនបញ្ចប់ទំព័រឆ្នាំ២០២៣

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ធៀបទៅនឹងសប្ដាហ៍មុន គឺសឹងតែគ្មានការប្រែប្រួលបន្តិចសោះ ពោលទ្រព្យសម្បត្តិរបស់ពួកគេ​មានការកើនឡើង ឬថយចុះមិនដល់ ១ពាន់លានដុល្លារផង រយៈពេលមួយសប្ដាហ៍មកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មេធំ Tesla មហាសេដ្ឋី Elon Musk មានការថយចុះបន្តិចបន្តួចប៉ុណ្ណោះ ខណៈមហាសេដ្ឋីបារាំង លោក Bernard Arnault កើនទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥១,៣ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០១,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៤,២ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៣ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១២៥,៣ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,៧ពាន់លានដុល្លារ

7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៦ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៧,២ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១២,៤ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១២,២ពាន់លានដុល្លារ៕