អ៊ុយក្រែននឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួនបួន នៅឆ្នាំនេះ

អន្តរជាតិ

តាមរយៈសារព័ត៌មាន Reuters បានធ្វើការចុះផ្សាយថា អ៊ុយក្រែនគ្រោងនឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួនបួន​ នៅរោងចក្រថាមពល Khmelnitsky ភាគខាងលិចប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារថាមពលដែលខ្លួនបានបាត់បង់ ដោយសារការឈ្លានពានរបស់រុស្ស៊ីមកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Herman Halushchenko បាននិយាយថា ការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងបួនទំនងជានឹងចាប់ផ្តើមពីរដូវក្តៅទៅ។ មួយវិញទៀតលោកបានលើកឡើងថា ប្រសិនបើពួកយើងទទួលបានគ្រឿងបង្គុំគ្រប់គ្រាន់នៅថ្ងៃនេះ ខ្ញុំគិតថាវានឹងចំណាយពេលពីរឆ្នាំកន្លះក្នុងការសាងសង់។

ម៉ាស៊ីន VVER-1000 សម័យសូវៀតចំនួនពីរគ្រឿង គ្រោងនឹងសាងសង់ដោយប្រើឧបករណ៍ផលិតដោយរុស្ស៊ីដែលនាំចូលពីប្រទេសប៊ុលហ្គារី ខណៈដែលម៉ាស៊ីន AP-1000 ពីរគ្រឿងផ្សេងទៀតនឹងសាងសង់ដោយប្រើបច្ចេកវិទ្យា ពីក្រុមហ៊ុនផលិតឧបករណ៍ថាមពលលោកខាងលិច Westinghouse ។

សូមជម្រាបថា បច្ចុបន្នអ៊ុយក្រែនមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនបួន និងមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន ១៥គ្រឿង ដោយមានទីតាំងនៅទីក្រុង Khmelnitsky, Rivne, Mykolaiv និង Zaporizhzhia ។ តែយ៉ាងណា រោងចក្រនៅ Zaporizhzhia បច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ខណៈវាក៏កំពុងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែសកម្មភាពយោធាកំពុងតែអូសបន្លាយជុំវិញបរិវេណនៃរោងចក្រនេះ៕