មេធំ Tesla ខ្ទាតដល់លេខរៀងទី៣ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

មេធំក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានធ្លាក់តំណែង មកនៅត្រឹមលេខរៀងទី៣ ក្នុងនាមជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិប្រហែល ១៩៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គឺជាអ្នកដណ្ដើមងារជាកំពូលអ្នកមានដាច់គេ បន្ទាប់ពីលោក Bernard Arnault មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប និងសកលលោក។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យទទួលបានពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣២,២ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៥,៧ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៥ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៨,៩ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៨,៧ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣២,៥ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១,៥ពាន់លានដុល្លារ

9.Mukesh Ambani ស្ថាបនិកក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,៤ពាន់លានដុល្លារ

10.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥ពាន់លានដុល្លារ៕