របូតលុយអស់ជិត ១០ពាន់លានដុល្លារ តែ Bernard Arnault នៅអង្គុយកៅអីកំពូលអ្នកមានដាច់គេដដែល

អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault នៅតែអាចរក្សាកៅអីកំពូលអ្នកមានបំផុតលើលោកដដែល បើទោះជាទ្រព្យសម្បត្តិរបស់លោក របូតអស់ជិត ១០ពាន់លានដុល្លារ ធៀបទៅនឹងសប្ដាហ៍មុនក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា កាលពីសប្ដាហ៍មុន មហាសេដ្ឋីបារាំងមានទ្រព្យសម្បត្តិប្រហែល ២៣៦ពាន់លានដុល្លារ តែគិតត្រឹមថ្ងៃទី២៣ ខែមីនាវិញ គឺនៅសល់ត្រឹមតែ ២២៦,៦ពាន់លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៣ ខែមីនា ផ្អែកតាមទិន្នន័យពីសារព័ត៌មាន Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៦,៦ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៦,៩ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩២,៦ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៨,៦ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៦,១ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,៧ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៦,៤ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៥,៧ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២០,៩ពាន់លានដុល្លារ៕​