កូរ៉េខាងត្បូង គ្រោងបញ្ចេញជំនួយជាង ៣០ពាន់លានដុល្លារ ជួយអាជីវកម្មខ្នាតតូច និងសំណង់

អន្តរជាតិ

យោងតាមរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី២៧ ខែមីនានេះ ថាប្រទេសរបស់ខ្លួន បានរៀបចំវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុថ្មីមួយ សម្រាប់អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនសំណង់ដែលរងផលប៉ះពាល់ដោយសារតែអត្រាការប្រាក់ខ្ពស់ ចំពេលកំពុងមានការកើនឡើងនៃការព្រួយបារម្ភអំពីតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងថា គណ:កម្មកាសេវាកម្មហិវញ្ញវត្ថុ (FSC) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលកូរ៉េរួមជាមួយនឹងធនាគារពាណិជ្ជ គ្រោងនឹងផ្តល់ជំនួនផ្នែកហិរញ្ញវត្ថុចំនួន ៤០,៦ទ្រីលានវ៉ុន (៣០,៣ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម តាមរយ:ការធានាប្រាក់កម្ចី និងប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដោយនឹងចាប់ផ្តើមពីខែមេសា។

ទន្ទឹមនឹងនេះ ក្រសួងដែលទទួលបន្ទុកផ្នែកគោលនយោបាយហិរញ្ញវត្ថុ ក៏បាននិយាយផងដែរថា ខ្លួននឹងបន្តពង្រីកគម្រោងរួមជាមួយធនាគារពាណិជ្ជ ដែលអាចនឹងផ្តល់ចំណូលពីការប្រាក់ ដល់អាជីវកម្មខ្នាតតូច និងអ្នកដែលបើកអាជីវកម្មដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ FSC ក៏បាននិយាយផងដែរថា សម្រាប់ក្រុមហ៊ុនសាងសង់ដែលជួបបញ្ហាជាមួយនឹងតម្លៃវត្ថុធាតុដើមខ្ពស់ និងអត្រាការប្រាក់ខ្ពស់វិញ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាសាច់ប្រាក់ងាយស្រួល តាមរយៈការធានាបន្ថែម និងការផ្តល់ប្រាក់កម្ចីបន្ថែម ដើម្បីជួយពួកគេមានលទ្ធភាពផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យដែលត្រូវបានគេចាត់ទុកថានឹងអាចទទួលបានផលចំណេញមកវិញ៕