ខិតកៀកទៅៗ ស្ថាបនិកក្រុមហ៊ុន Amazon កំពុងឆ្ពោះទៅរកកៅអីកំពូលអ្នកមានដាច់គេលើលោក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋីអាមេរិក Jeff Bezos កំពុងរំកិលខ្លួនកាន់តែកៀកជាមួយ​កៅអីកំពូលអ្នកមានដាច់គេលើលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់ស្ដេចត្រាញ់ម្នាក់នេះ កើនលើស ២០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ប៉ុន្មានសប្ដាហ៍នេះ ទំហំទ្រព្យសម្បត្តិរបស់លោក Jeff Bezos បានកើនឡើងជាលំដាប់ ដោយបច្ចុប្បន្នមានប្រមាណ ២០២,៨ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីមានបំផុតលើលោក Bernard Arnault កំពុងរបូតលុយជាបណ្ដើរៗ ពោលបើធៀបនឹងសប្ដាហ៍មុនគឺខាតបង់ប្រហែល ៧ពាន់លានដុល្លារ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៩,២ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០២,៨ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,២ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៨៤,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៣,៩ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៧,៩ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,២ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៧,៣ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៥,៦ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២២,៣ពាន់លានដុល្លារ៕