ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ស្ដេចសុលតង់នៃប្រទេសប៊្រុយណេ ជាបុគ្គលមានឥទ្ធិពលមួយរូបនៅប៉ែកអាស៊ីអាគ្នេយ៍​នេះ​ ហើយធ្លាប់​ល្បីសុសសាយជា​បុគ្គល​មាន​បំផុត​ប្រចាំតំបន់ តែការពិត​មិន​អីចឹងទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​ទោះ​ជា​ទ្រង់​ជាប់​ងារ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​លាន​នាក់​ក៏​ពិតមែន តែ​បើ​និយាយ​ពី​ទំហំ​ទ្រព្យ​សម្បត្តិ​វិញ គឺ​នៅ​ចាញ់​ស្ដេចត្រាញ់​ឥណ្ឌូណេស៊ី​នៅឡើយ គឺលោក Prajogo Pangestu ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ខាងក្រោមនេះ គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីមាន​បំផុត​ប្រចាំ​ប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ២០២៤ ផ្អែកតាម​ទិន្នន័យផ្ដល់​ឲ្យ​ដោយ​ Forbes៖

1/ មហាសេដ្ឋី Prajogo Pangestu នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៨,២ពាន់​លាន​ដុល្លារ
2/ ​ស្ដេច​សុល​តង់ Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៨ពាន់​លាន​ដុល្លារ
3/ លោក Li Xiting នៃ​ប្រទេស​សិង្ហបុរី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៤,១ពាន់​លាន​ដុល្លារ
4/ លោក Robert Kuok នៃ​ប្រទេស​ម៉ាឡេស៊ី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៩ពាន់​លាន​ដុល្លារ
5/ បងប្អូន​ត្រកូល Chearavanont នៃ​ប្រទេស​ថៃ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៨ពាន់​លាន​ដុល្លារ
6/ មហាសេដ្ឋី Manuel Villar នៃ​ប្រទេស​ហ្វីលីពីន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៦ពាន់​លាន​ដុល្លារ
7/ លោក Pham Nhat Vuong នៃ​ប្រទេស​វៀតណាម មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤,៦ពាន់​លាន​ដុល្លារ


បញ្ជាក់​ដែរ​ថា ដោយសារ​នៅ​ប្រទេស​ ៤ផ្សេង​ទៀត​ដូចជា ប្រទេស​ឡាវ កម្ពុជា មីយ៉ាន់ម៉ា និង​ទីម័រខាងកើត​មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​បំផុត​ប្រចាំ​ប្រទេស ទើប​ឧកញ៉ាញូវសន៍​មិន​អាច​រក​ទិន្នន័យ​មក​ចុះផ្សាយ​បាន៕