មហាសេដ្ឋីឥណ្ឌា Mukesh Ambani នៅតែជាកំពូលអ្នកមានដាច់គេនៅអាស៊ី

អន្តរជាតិ

បុរសវ័យ ៦៧ឆ្នាំលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនរកស៊ីទៅលើវិស័យគីមីឥន្ធនៈ ទូរគមនាគមន៍ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុជាដើមនោះ នៅតែបន្តរក្សាតំណែងជាកំពូលមហាសេដ្ឋីមានដាច់គេនៅអាស៊ីដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីមានបំផុត ៥រូបប្រចាំតំបន់អាស៊ី គឺមានការកើនឡើងខ្លាំង ពោលគឺមានចំនួនជាង ៣៧០ពាន់លានដុល្លារឯណោះ ខណៈក្នុងចំណោមបុគ្គលទាំង ៥រូបនោះ មានមហាសេដ្ឋីឥណ្ឌា ២រូប មហាសេដ្ឋីឥណ្ឌូណេស៊ីមួយរូប និងមហាសេដ្ឋីចិន ២រូប។

ដោយផ្អែកតាមទិន្នន័យទទួលបានពី Forbes ខាងក្រោមនេះគឺសុទ្ធសឹងតែជាបញ្ជីឈ្មោះ មហាសេដ្ឋីមានបំផុតនៅអាស៊ីទាំង ៥រូបគិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ៖

១. លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ១១២,២ពាន់លានដុល្លារ

២. លោក Gautam Adani ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្ម Adani Group មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១,៧ពាន់លានដុល្លារ

៣. លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុនថាមពល Barito Pacific មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៤,៩ពាន់លានដុល្លារ

៤. លោក Zhong Shanshan ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈ Nongfu Spring មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៧,២ពាន់លានដុល្លារ

៥. លោក Colin Zheng Huang ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម PDD Holdings មានទ្រព្យសម្បត្តិសរុបប្រមាណ ៥០,៥ពាន់លានដុល្លារ៕