ទោះកើនទ្រព្យសម្បត្តិ តែ Elon Musk នៅតែបន្តឈរលេខ៣ នាមជាបុគ្គលមានបំផុតលើលោក

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk គិតនៅត្រឹមសប្តាហ៍នេះ ឃើញថាមានការកើនឡើងមកវិញហើយ ក្នុងចំណោមមហាសេដ្ឋីមានបំផុតទាំង១០ រូបផ្សេងទៀត បើធៀបទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យចុងក្រោយពីទស្សវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានកើនឡើងប្រមាណជាង ៥ពាន់លានដុល្លារឯណោះ បើធៀបទៅនឹងសប្តាហ៍មុន។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក Musk នៅតែបន្តឈរនៅលេខរៀងទី៣ ក្នុងនាមជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើលោក ដោយតាមពីក្រោយ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Azamon និងលោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុន LVMH។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យទទួលបានពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៤,៨ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០២,៤ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៦,៣ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៥,៦ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៣ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៥,៥ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៩,៤ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៧,៥ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០,៨ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៤,៤ពាន់លានដុល្លារ៕