៦ខែដំបូង កំពូលមហាសេដ្ឋីបច្ចេកវិទ្យា ៩រូប កើបលុយជាង ២២០ពាន់លានដុល្លារ

អន្តរជាតិ

តាំងពីដើមឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ក្រុមមហាសេដ្ឋីដែលរកស៊ីនៅលើវិស័យបច្ចេកវិទ្យា កំពុងសប្បាយកើបលុយច្រើនក្រាស់ក្រែល បន្ទាប់ពីបច្ចេកវិទ្យាបញ្ហាសិប្បនិមិត្ត (AI) ទទួលបានការគាំទ្រខ្លាំងនឹកស្មានមិនដល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg Billionaires Index បានបង្ហាញថា មហាសេដ្ឋីចំនួន ៩រូប ដែលរកស៊ីនៅលើវិស័យបច្ចេកវិទ្យា បានកើបលុយប្រហែល ២២៦,៤ពាន់លានដុល្លារ។

ក្នុងនោះ មេធំក្រុមហ៊ុន Nvidia មហាសេដ្ឋី Jensen Huang ជាបុគ្គលដែលកើនទ្រព្យសម្បត្តិបានច្រើនបំផុត ប្រមាណ ៦២ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនដល់ ១០៦ពាន់លានដុល្លារ។

ចំណែកឯស្ថាបនិកក្រុមហ៊ុន Meta Platforms គឺមហាសេដ្ឋី Mark Zuckerberg កើនលុយច្រើនបំផុតទី២ ប្រហែល ៤៧ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos កើបលុយបានប្រមាណ ៣០ពាន់លានដុល្លារ៕