មេធំ Facebook កាន់តែកៀកដណ្តើមយកតំណែងអ្នកមានដាច់គេទី០២ លើលោក ត្រលប់មកវិញ

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ ស្ថាបនិក Facebook លោក Mark Zuckerberg កាន់តែកៀកក្នុងការដណ្តើមយកតំណែងជាអ្នកមានដាច់គេទី០២ របស់ពិភពលោកត្រលប់មកវិញហើយ បន្ទាប់ពីគម្លាតទ្រព្យសម្បត្តិ ជាមួយមេធំ Amazon លោក Jeff Bezos មានចំនួនខុសគ្នាគិតតួចប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Bezos មានចំនួនសរុបប្រមាណ ២០៦,៧ពាន់លានដុល្លារឈរនៅចំណាត់ថ្នាក់លេខ០២ ស្របពេលទ្រព្យសម្បត្តិរបស់លោក Mark មានចំនួនសរុប ២០៦,៤ពាន់លានដុល្លារ ពោលគឺខុសខ្ទង់ ៣០០លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨៩,៤ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៦,៧ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦,៤ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៨,២ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៥ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,៧ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០,៨ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៧,៤ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៣,៦ពាន់លានដុល្លារ៕