លោក ត្រាំ ចុះបទបញ្ជាហាមឃាត់ពលរដ្ឋ ១២ប្រទេស ចូលទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយមួយ ស្តីពីការហាមប្រាមពលរដ្ឋមកពីបណ្តាប្រទេសមួយចំនួន ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីការពារជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ប្រធានាធិបតី លោក ត្រាំ​បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលបានហាមឃាត់ទាំងស្រុងចំពោះពលរដ្ឋមកពីប្រទេសចំនួន ១២ រួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រ ហ្គីណេ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ទន្ទឹមនឹងនេះ ពលរដ្ឋមកពីប្រទេសចំនួន៧ផ្សេងទៀត ត្រូវបានដាក់ឲ្យស្ថិតក្រោមការរឹតត្បិតមួយផ្នែក ដោយក្នុងនោះមានដូចជា ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវេណេស៊ុយអេឡា។

ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមាន លោក Abigail Jackson បានបញ្ជាក់ពីចំណាត់ការថ្មីនេះថា ប្រធានាធិបតី លោក ត្រាំ កំពុងផ្តល់ការសន្យារបស់លោក ក្នុងការការពារជនជាតិអាមេរិកពីជនបរទេសដ៏គ្រោះថ្នាក់ដែលចង់ចូលប្រទេសរបស់យើង និងបង្កគ្រោះថ្នាក់។ ការរឹតបន្តឹងទាំងនេះមានលក្ខណៈជាក់លាក់លើការចូលប្រទេស រួមទាំងការខ្វះខាតការត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវ ដែលអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាមេរិក។

ជម្រាបជូនផងដែរថា បើតាមការបញ្ជាក់ពីសេតវិមាន បានបង្ហាញឲ្យដឹងថា បទបញ្ជាលើការហាមឃាត់ប្រទេសមួយចំនួនខាងលើ ពីការចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី៩ ខែមិថុនា តទៅ៕