ឥណ្ឌូណេស៊ី ដាក់គោលដៅបញ្ឈប់ការនំាចូលពោតទាំងស្រុង ចាប់ពីឆ្នាំ២០២៦

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី កំពុងកំណត់គោលដៅបញ្ឈប់ការនាំចូលពោត ចាប់ពីឆ្នាំ២០២៦ តទៅ នៅពេលដែលប្រទេសនេះ សង្ឃឹមថានឹងអាចសម្រេចបាននូវការផ្គត់ផ្គង់ដោយខ្លួនឯង នៅក្នុងផលិតកម្មពោត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក Prabowo បានកត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៤ ឥណ្ឌូណេស៊ី បាននាំចូលពោតសរុបត្រឹមតែប្រហែល ៥សែនតោន ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទិន្នផលពោតស្ងួតសរុប ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩,៤៥លានតោន ពោលគឺបានកើនឡើង ០,៩៤លានតោន ឬស្មើនឹង ១១,០៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី បានកត់សម្គាល់ថា ផលិតកម្មពោតជាតិ បានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺរហូតដល់ ៤៨% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពីចំនួន ៤ តោនក្នុងមួយហិកតា ដល់ចន្លោះពី ៦ ទៅ ៨ តោនក្នុងមួយហិកតា។

មិនតែប៉ុណ្ណោះ យោងតាមលោក Prabowo បានបង្ហាញក្តីសង្ឃឹមថា ឥណ្ឌូណេស៊ី អាចសម្រេចបាននូវការផ្គត់ផ្គត់គ្រប់គ្រាន់នៃតម្រូវការពោតនៅក្នុងស្រុក ឆាប់ជាងការរំពឹងទុក ពោលគឺនៅត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ដែលត្រូវបានជំរុញដោយការប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ និងជីសរីរាង្គ៕