យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មួយគ្រឿង បានធ្លាក់នៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ក្នុងរដ្ឋ Gujarat នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ ភ្លាមៗបន្ទាប់ពីការហោះហើរឡើង។ នេះបើតាមការចុះផ្សាយពីសារព័តមាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជើងហោះហើរ AI171 ដែលធ្វើដំណើរចេញពីទីក្រុង Ahmedabad ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍ ចក្រភអង់គ្លេស ត្រូវបានគេរាយការណ៍ថាមានមនុស្សនៅលើយន្តហោះសរុបចំនួន ២៤២ នាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Air India បាននិយាយថា ៖ “នៅពេលនេះ យើងកំពុងស្វែងរកព័ត៌មានលម្អិត ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលឆាប់ៗនេះ ខណ:ចំនួនអ្នករបួស និងបាត់បង់ជីវិត មិនទាន់ដឹងនៅឡើយទេ”៕