នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោក Nvidia លោក Jensen Huang គិតនៅត្រឹមសប្តាហ៍នេះ បានហក់ឡើងមកឈរនៅក្នុងបញ្ជីឈ្មោះកំពូលអ្នកមានដាច់គេទាំង១០។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរបស់លោក Huang បានកើនឡើងដោយចំនួនសរុបប្រមាណ ១២៥,៥ពាន់លានដុល្លារ ពោលគឺបានទាញទម្លាក់មេធំក្រុមហ៊ុន Zara លោក Amancio Ortega ចេញពីតំណែងកំពូលទាំង១០ នេះ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០៩ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៧,៩ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥,៦ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៤,៦ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៨ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨,៤ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៧,៤ពាន់លានដុល្លារ
8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣៦,៨ពាន់លានដុល្លារ
9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣២,៥ពាន់លានដុល្លារ
10.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១២៥,៥ពាន់លានដុល្លារ៕