អ្នកនាំចេញផ្លែឈើថៃ រងផលប៉ះពាល់ខ្លាំងដោយសារតែរឹតត្បិតការនាំចូលរបស់កម្ពុជា

អន្តរជាតិ

វិស័យឯកជនរបស់ប្រទេសថៃ កំពុងជំរុញឲ្យមានដំណោះស្រាយឆាប់រហ័ស និងដោយសន្តិវិធីចំពោះភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយព្រមានថាការពន្យារពេលកំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសលើការនាំចេញផ្លែឈើ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោកស្រី Wipa Sunate ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បាននិយាយកាលពីសប្តាហ៍ចុងមុនថាថា ខេត្តត្រាតដែលស្ថិតនៅភាគខាងកើតនៃប្រទេសថៃ បានរងនូវការធ្លាក់ចុះយ់ាងខ្លាំងនូវទំនុកចិត្តរបស់វិនិយោគិត ហើយកំពុងប្រឈមមុខទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ផងដែរ។

លោកស្រី Wipa បានបន្ថែមទៀតថា ការនាំមចេញទំនិញរបស់ខេត្តត្រាតមកាន់កម្ពុជា មានតម្លៃដលល់ទៅ ៣០ពាន់លានបាត ខណ:ការនាំចូលពីកម្ពុជាវិញ មានតម្លៃចន្លោះពី ៣ទៅ៤ពាន់លានបាត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ កំពុងប្រឈមនឹងការធ្លាក់ចុះ ដោយសារតែអស្ថិរភាពនយោបាយ និងការរឹតបន្តឹងលើម៉ោងប្រតិបត្តិការនៅតាមព្រំដែន។

លោកស្រីបានបន្តទៀតថា ការធ្លាក់ចុះនៃលំហូរផលិតផល និងការលក់ នឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម និងផលិតកម្មបន្ថែមទៀត ហើយប្រសិនបើច្រកព្រំដែនត្រូវបិទជាអចិន្រ្តៃយ៍ នោះផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក៏​រង​ផល​ប៉ះពាល់​ដែរ ខណៈ​អ្នក​ធ្វើ​ដំណើរ​ប្រឈម​នឹង​ការ​រឹតត្បិត​ចូល​មក​កម្ពុជា​។ លោកស្រី​ Wipa បន្ត​ទៀតថា សភា​គ្រោង​នឹង​លើក​បញ្ហា​ទាំងនេះ​ជាមួយ​សភាពាណិជ្ជកម្ម​ថៃ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ទប់ស្កាត់​ ឲ្យបានឆាប់រហ័សជាទីបំផុត។

ទន្ទឹមនឹងនេះ ប្រធាន​បណ្តាញ​សហករណ៍​កសិកម្ម​ខេត្ត​ត្រាត លោក Wutthiphong Rattamon ​បាន​មាន​ប្រសាសន៍​ថា ផ្លែ​មង្ឃុត​ប្រហែល ៥ ម៉ឺន​តោន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចែក​ចាយ​នៅ​ឆ្នាំ​នេះ។ លោក​បាន​បន្ត​ថា ការ​ហាមប្រាម​របស់​កម្ពុជា​លើ​កសិផល​ថៃ​ បាន​ធ្វើ​ឲ្យ​លោកមាន​ការ​ព្រួយ​បារម្ភ បើ​ទោះ​ជា​ទីផ្សារ​កម្ពុជា​ មាន​ត្រឹម​តែ ៥% ទៅ ១០% ​នៃ​ការ​នាំ​ចេញ​ផ្លែ​មង្ឃុត​របស់​ថៃ​ក៏​ដោយ។

គួរជម្រាបជូនថា យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានណែនាំឲ្យនាយកដ្ឋានពាណិជ្ជកម្មបរទេស ដាក់ចេញវិធានការឆ្លើយតបភ្លាមៗ ជុំវិញបញ្ហានេះ ដោយ​បន្ត​ថា ក្រសួង​ក៏​មាន​គោល​បំណង​ការពារ​កសិករ​ថៃ និង​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ស្រុក ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ ដោយសាររឹតត្បិតរបស់កម្ពុជា ផងដែរ៕