សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងក្រុមចម្រៀងសហគមន៍ភ្នំពេញ (PPCE) រួមគ្នារៀបចំការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃដំណើរតន្ត្រី និងការរួមចំណែកជាវិជ្ជមានដល់សហគមន៍

សង្គម​ និង​សេដ្ឋកិច្ច

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានមោទនភាពក្នុងការសហការជាមួយ ក្រុមចម្រៀងសហគមន៍ភ្នំពេញ (Phnom Penh Coral & Ensemble) ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ PPCE Sings Rhythm X ដែលជាការប្រគំតន្ត្រីពិសេសមួយ ដើម្បីអបអរសាទររយៈពេល ១០ ឆ្នាំនៃការចែករំលែកតន្ត្រី និងការសម្តែងសិល្បៈរបស់ក្រុមចម្រៀងនេះ ព្រមទាំងរួមចំណែកបន្តគាំទ្រសហគមន៍ តាមរយៈការរៃអង្គាសថវិកា និងសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមចម្រៀងសហគមន៍ភ្នំពេញ (PPCE) បានប្រើប្រាស់ថាមពលនៃតន្ត្រីដើម្បីបំផុសគំនិតដល់ទស្សនិកជន និងនាំមនុស្សពីគ្រប់មជ្ឈដ្ឋានឱ្យមកជួបជុំគ្នា បង្កើតភាពសុខដុមរមនា ការផ្សារភ្ជាប់ទំនាក់ទំនង និងបទពិសោធន៍រួមដែលមានអត្ថន័យ។ តន្ត្រីបានក្លាយជាស្ពានភ្ជាប់មនុស្ស និងជាកម្លាំងវិជ្ជមានមួយក្នុងការលើកកម្ពស់ស្មារតីសហគមន៍ និងការចែករំលែក។ ខណៈដែល PPCE អបអរសាទរសមិទ្ធផលដ៏សំខាន់នេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានមោទនភាពក្នុងការចូលរួមលើកកម្ពស់ស្មារតីនៃការយកចិត្តទុកដាក់ និងការរួបរួម តាមរយៈ World of Care ដែលជាគោលការណ៍ស្នូលរបស់ Hyatt ក្នុងការគាំទ្រមនុស្ស សហគមន៍ និងបរិស្ថាន។

រៀបចំឡើងស្របពេលនៃ Global Month of Service របស់ Hyatt កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងអង្គការទាំងពីរ ក្នុងការបង្កើតផលវិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍ តាមរយៈការរួមចំណែក និងការចែករំលែកក្តីសង្ឃឹមដល់អ្នកដែលត្រូវការជំនួយ។

លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅនៃ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា៖” យើងជឿជាក់ថា ការយកចិត្តទុកដាក់ចំពោះមនុស្ស គឺជាមូលដ្ឋាននៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ យើងមានមោទនភាពដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលមិនត្រឹមតែអបអរសាទរខួប ១០ ឆ្នាំនៃភាពជោគជ័យរបស់ PPCE ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវិត និងបង្កើតអនាគតកាន់តែប្រសើរសម្រាប់សហគមន៍នៅកម្ពុជាផងដែរ។”

អ្នកស្រី Hannah Lyn អ្នកដឹកនាំក្រុមចម្រៀង នៃក្រុមចម្រៀងសហគមន៍ភ្នំពេញ (PPCE) បានមានប្រសាសន៍ថា៖ “ក្នុងឱកាសប្រារព្ធខួបមួយទសវត្សរ៍របស់ក្រុមចម្រៀងសហគមន៍ភ្នំពេញ (PPCE) កម្មវិធី PPCE Sings Rhythm X មានអត្ថន័យលើសពីការប្រគំតន្ត្រីមួយ ព្រោះវាជាវេទិកាសម្រាប់ការផ្សារភ្ជាប់មនុស្ស និងការបង្កើតផលវិជ្ជមានដល់សហគមន៍។ វាជាការប្រារព្ធនូវចំណងមិត្តភាព ការលះបង់ និងក្ដីស្រឡាញ់រួមគ្នាចំពោះតន្ត្រី ដែលបានក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកសាងដំណើររបស់យើងអស់រយៈពេល ១០ ឆ្នាំមកនេះ។ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកគាំទ្រ និងទស្សនិកជនទាំងអស់ ដែលបានរួមដំណើរជាមួយយើង និងក្លាយជាផ្នែកមួយនៃសមិទ្ធផលដ៏មានអត្ថន័យនេះ។ តាមរយៈតន្ត្រី យើងសង្ឃឹមថានឹងបន្តបំផុសស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ ពង្រឹងទំនាក់ទំនងរវាងមនុស្ស និងរួបរួមសហគមន៍ ដើម្បីគាំទ្របុព្វហេតុដ៏មានអត្ថន័យរួមគ្នា។”

ព័ត៌មានអំពីកម្មវិធី

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ៤:៣០ ល្ងាច តទៅ
ទីតាំង៖ សាល Regency Ballroom សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សម្លៀកបំពាក់៖ សមរម្យ

តម្លៃសំបុត្រ

VIP: ៣៥ ដុល្លារ | សំបុត្រធម្មតា: ១៨ ដុល្លារ | កុមារ: ៩ ដុល្លារ

សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រ សូមទាក់ទង៖

អ្នកនាង Love: ០៩២ ៩៤៤ ៤១៥
អ្នកស្រី Hannah Lyn: ០៩៨ ៩០៩ ៨៣៣
លោក Ronald: ០១៧ ៤៩៦ ៧០០

ថវិកាសុទ្ធដែលប្រមូលបានពីការប្រគំតន្ត្រីនេះ នឹងត្រូវបរិច្ចាគជូនអង្គការ រួមគ្នាដើម្បីការអប់រំកុមារ (Together for Children) និង លំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia) ដើម្បីគាំទ្រកម្មវិធីអប់រំ ការអភិវឌ្ឍសហគមន៍ និងការកែលម្អគុណភាពជីវិតសម្រាប់កុមារ និងគ្រួសារដែលត្រូវការការគាំទ្រនៅទូទាំងប្រទេសកម្ពុជា។

សូមចូលរួមជាមួយយើង ដើម្បីអបអរសាទរថាមពលនៃតន្ត្រី ការរួបរួមសហគមន៍ និងការចែករំលែកក្តីសង្ឃឹម តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌ដ៏មានអត្ថន័យនេះ។