ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលមហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប និងជាម្ចាស់ក្រុមហ៊ុនប្រែនលំដាប់កំពូល LVMH លោក Bernard Arnault បានធ្លាក់មកកាន់បាតរាងបញ្ជីឈ្មោះកំពូលមហាសេដ្ឋីមានដាច់គេទាំង១០ លើលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក បានថយអស់ជាច្រើន។
គិតនៅត្រឹមសប្តាហ៍នេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Arnault បានធ្លាក់មកកាន់តំណែងលេខរៀងទី០៩ នៅក្នុងបញ្ជី ដោយទ្រព្យសម្បត្តិសរុបរបស់លោក បានថយមកនៅត្រឹមប្រមាណជាង ១៣៩ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០៩,៨ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៣,៤ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៣,១ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៧ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៧,១ពាន់លានដុល្លារ
7.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤០,៩ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤០,៦ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩,៦ពាន់លានដុល្លារ
10.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៣៧,៤ពាន់លានដុល្លារ៕