ក្រសួងការពារជាតិអាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០០លានដុល្លារ ដល់ក្រុមហ៊ុន xAI របស់ Elon Musk

អន្តរជាតិ

យោងតាមទីភ្នាក់ងាររដ្ឋាភិបាល បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន AI របស់មហាសេដ្ឋី Elon Musk គឺ​ xAI បានឈ្នះកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ​ ២០០លានដុល្លារ ដើម្បីចូលរួមនៅក្នុងការបង្កើនសមត្ថភាពបញ្ញសិប្បនិម្មិតកម្រិតខ្ពស់ នៅក្នុងក្រសួងការពារជាតិសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានការិយាល័យ Digital និង Artificial Intelligence របស់ក្រសួងការពារជាតិអាមេរិក បាននិយាយថា កិច្ចសន្យានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឯកជន អភិវឌ្ឍលំហូរការងាររបស់ទីភ្នាក់ងារក្នុង AI និងប្រើប្រាស់វា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខជាតិដ៏សំខាន់។

ទន្ទឹមនឹងនេះ​ លោក Doug Matty ប្រធានការិយាល័យ Digital និង Artificial Intelligence បាននិយាយថា ៖ “ការទទួលយកបច្ចេកវិទ្យា AI កំពុងផ្លាស់ប្តូសមត្ថភាពក្រសួងការពារជាតិ ដើម្បីគាំទ្រដល់យោធារបស់យើង និងរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត លើសត្រូវរបស់យើង”។

ជម្រាបជូនផងដែរថា ក្រៅតែពី xAI របស់មហាសេដ្ឋី Elon Musk ក្រសួងការពារជាតិអាមេរិក ក៏បានផ្តល់ជូននូវកិច្ចសន្យាដែលមានតម្លៃ ២០០លានដុល្លារ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀត ដូចជា OpenAI, Google និង Anthropic ផងដែរ៕