តៃវ៉ាន់ គ្រោងនឹងចាប់ផ្តើមគំនិតផ្តួចផ្តើម “គម្រោងហេដ្ឋរចនាសម្ព័ន្ធ AI សំខាន់ៗចំនូន១០” ក្នុងគោលបំណងជំរុញតម្លៃសេដ្ឋកិច្ចជាង ១៥ទ្រីលានដុល្លារតៃវ៉ាន់ (ឬស្មើប្រហែល ៥១០ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះថា តៃវ៉ាន់ មានបំណងបង្កើនវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ខ្លួន និងសមត្ថភាពផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេ ក្នុងពិភពលោក ដើម្បីក្លាយជាតំបន់មានឥទ្ធិពល AI សកល និងជាកោះមានបច្ចេកវិទ្យាឆ្លាតវៃ។
នៅក្រោមគំនិតផ្តួចផ្តើមនេះផងដែរ តៃវ៉ាន់បានកំណតយកបច្ចេកវិទ្យាស្នូលធំៗចំនួនបីជាអាទិភាពយុទ្ធសាស្រ្ត ដោយក្នុងនោះរួមមាន បច្ចេកវិទ្យាស៊ីលីកុនហ្វូតូនិច បច្ចេកវិទ្យាកង់ទិច និង AI មនុស្សយន្ត។
ទន្ទឹមនឹងនេះ គម្រោងសំខាន់ៗទាំង១០ ក៏រួមបញ្ចូលផងដែរ នូវការអភិវឌ្ឍ AI ដែលមានសមត្ថភាពក្នុងការកសាង និងគ្រប់គ្រងបច្ចេកវិទ្យាក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានតុល្យភាពនៃការអភិវឌ្ឍ AI នៅទូទាំងតំបន់ផ្សេងគ្នាលើកោះ និងការណែនាំអំពី AI នៅទូទាំងឧស្សាហកម្មដ៏ទូលំទូលាយ ផងដែរ។
ជម្រាបជូនផងដែរថា បើយោងតាមការឲ្យដឹងពីរដ្ឋាភិបាល គំនិតផ្តួចផ្តើមនេះ មានគោលដៅបង្កើតឱកាសការងារចំនួន ៥០០ ០០០ កន្លែង និងការបង្កើតមន្ទីរពិសោធស្រាវជ្រាវកម្រិតអន្តរជាតិចំនួនបី ផងដែរ៕

