រដ្ឋាភិបាលរបស់ប្រទេសចិន បានចេញមុខបដិសេធជាផ្លូវការនូវការចោទប្រកាន់នាពេលថ្មីៗនេះ ដោយខ្លួនមិនបានផ្គត់ផ្គង់អាវុធយោធា ឬជំនួយដល់កងកម្លាំងប្រដាប់អាវុធកម្ពុជានោះឡើយ ចំពេលជម្លោះព្រំដែនដីកម្ពុជា-ថៃ បន្តកើនឡើងកម្តៅកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straitstimes។

ប្រទេសចិន បានបង្ហាញឲ្យដឹងទៀតថា គ្រប់អាវុធយោធានៅក្នុងឃ្លាំងអាវុធដែលកម្ពុជាកំពុងកានកាប់បច្ចុប្បន្ន គឺមានប្រភពចេញពីកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធានាពេលកន្លងមក ហើយមិនមានការគាំទ្រផ្នែកយោធាថ្មីណាមួយ ត្រូវបានផ្តល់ជូននោះឡើយ។
ទន្ទឹមនឹងនេះ លោក Sheng Wei នាយករងផ្នែកអាស៊ី នៃការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ (OIMC) នៃកងរំដោះប្រជាជនចិន បានិនិយាយថា ៖ “ចាប់តាំងពីភាពតានតឹងបានកើនឡើង នៅតាមព្រំដែនថៃ-កម្ពុជា ចិនមិនបានផ្តល់ឧបករណ៍យោធាណាមួយដល់កម្ពុជាសម្រាប់ប្រើប្រាស់ប្រឆាំងទៅនឹងប្រទេសថៃនោះឡើយ។ រាល់អាវុធយោធាចិនដែលកម្ពុជាកំពុងកាន់កាប់បច្ចុប្បន្ន គឺជាលទ្ធផលនៃគម្រោងសហប្រតិបត្តិការជាប្រវត្តិសាស្រ្ត។ សូមកុំជឿព័ត៌មានក្លែងក្លាយដែលបង្កើតឡើង ដោយក្រុមមនុស្សអាក្រក់”។
ជម្រាបជូនផងដែរថា ក្នុងអំឡុងនៃការផ្ទុះជម្លោះប្រដាប់អាវុធ រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ថៃ តែងតែព្យាយាមបង្កើតនូវព័ត៌មានមិនពិត ដើម្បីចោទប្រកាន់មកលើកម្ពុជា នៅលើឆាកអន្តរជាតិ៕

