កូរ៉េខាងជើង បង្ហាញក្តីសង្ឃឹមពីសន្តិភាពយូរអង្វែង បន្ទាប់ពីថៃ និងកម្ពុជា ឈានដល់បទឈប់បាញ់

អន្តរជាតិ

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍កន្លងទៅ បានបង្ហាញក្តីសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេួយ៍ បន្ទាប់ពីប្រទេសថៃ និងកម្ពុជា បានឈានដល់បទឈប់បាញ់ នៅក្នុងសប្តាហ៍នេះ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ (KCNA) បន្ទាប់ពីបទឈប់បាញ់ថៃ-កម្ពុជា ចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ កន្លងទៅ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា៖”​ យើងសង្ឃឹមថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេួយ៍ នឹងសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ ដោយការលុបបំបាត់ការខ្វែងគំនិតគ្នា ធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងការលើកកម្ពុស់កិច្ចសហប្រតិបត្តិការទ្វេភាគី”។

ជម្រាបជូនផងដែរថា ភាគីកម្ពុជា និងថៃ បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីកិច្ចប្រជុំពិសេសមួយរៀបចំធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ដោយមានការចូលរួមសម្របសម្រួលដោយនាយករដ្ឋមន្ត្រីលោក Anwar Ibrahim និងរួមទាំងការដឹងលឺពីប្រទេសចិន និងសហរដ្ឋអាមេរិក ផងដែរ៕​