ចិន ព្រមានក្រុមហ៊ុនក្នុងស្រុកមិនឲ្យប្រើបន្ទះឈីប H20 របស់ក្រុមហ៊ុន Nvidia

អន្តរជាតិ

អាជ្ញាធរចិន បាននិងកំពុងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកចៀសវាងការប្រើប្រាស់បន្ទះឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia ជាពិសេសសម្រាប់គោលបំណងដែលទាក់ទៅងទៅនឹងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា អាជ្ញាធរ បានផ្ញើការជូនដំណឹងទៅកាន់ក្រុមហ៊ុនជាច្រើន ពាក់ព័ន្ធទៅនឹងការប្រើប្រាស់បន្ទះឈីប Semiconductors កម្រិតខ្ពស់ ជាពិសេសបន្ទះឈីប H20 របស់ក្រុមហ៊ុន Nvidia សម្រាប់ប្រើប្រាស់ទាក់ទងទៅនឹងរដ្ឋាភិបាល ឬការងារដែលទាក់ទងទៅនឹងសន្តិសុខជាតិ ដោយសហគ្រាសរដ្ឋ ឬក្រុមហ៊ុនឯកជន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nvidia បាននិយាយកាលពីខែកក្កដាថា ផលិតផលបន្ទះឈីបរបស់ខ្លួន មិនបានបំពាក់ “Backdoor” ដែលអាចអនុញ្ញាតឲ្យមានការចូលប្រើប្រាស់ពីចម្ងាយ ឬការគ្រប់គ្រងណាផ្សេងក្រៅពីប្រទេសចិន ក្រោយមានការលើកឡើងពីការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាព ដែលអាចកើតឡើង នៅក្នុងបន្ទះឈីប H20 របស់ក្រុមហ៊ុន៕​

ជម្រាបជូនថា ជុំវិញការព្រមាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកនឹងអនុញ្ញាតឲ្យ Nvidia ចាប់ផ្តើមលក់បន្ទះឈីបកម្រិតខ្ពស់ ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិនឡើងវិញ បើទោះបីជាកន្លងមក ធ្លាប់មានការហាមប្រាម ដោយសារព្រួយបារម្ភអំពីការរីកចម្រើននៃវិស័យ AI របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ដោយ៕