យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ក្រុមហ៊ុន Meta បានចំណាយទឹកប្រាក់ដល់ទៅខ្ទង់រាប់សិបលានដុល្លារ ដើម្បីធានាលើសុវត្ថិភាពនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Mark Zuckerberg កាលពីឆ្នាំមុន។

ប្រភពដដែលនេះ បានបង្ហាញឲ្យទៀតថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Meta Platforms Inc បានចំណាយទឹកប្រហែល ២៨លានដុល្លារ លើកងអង្គរក្ស ដើម្បីការពារសុវត្ថិភាពជូនដល់លោក Mark និងក្រុមគ្រួសាររបស់គាត់។
ជាមួយគ្នាននេះផងដែរ បើតាម Financial Times ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ក្រៅតែពី Meta ក្រុមហ៊ុនខ្នាតយក្សផ្សេងៗទៀត រួមមាន Alphabet , Amazon , Nvidia និង Palantir ក៏បានបង្កើនការចំណាយរបស់ពួកគេច្រើនជាង ១០% ដើម្បីការពារសុវត្ថិភាពមេធំរបស់ខ្លួន កាលពីឆ្នាំមុន ផងដែរ។
ជម្រាបជូនផងដែរថា ការចំណាយលើផ្នែកសុវត្ថិភាពរបស់លោក Mark ហាក់មានចំនួនច្រើនជាងគេ បើធៀបទៅនឹង CEO ក្រុមហ៊ុនកំពូលៗផ្សេងទៀត ដូចជា Nvidia បានចំណាយត្រឹម ៣,៥លានដុល្លារ Amazon ចំណាយ ១,១លានដុល្លារ Apple បានចំណាយត្រឹម ១,៤លានដុល្លារ ស្របពេល Tesla ចំណាយត្រឹមតែ ៥០០ ០០០ដុល្លារ ប៉ុណ្ណោះ ដើម្បីការពារ លោក Elon Musk កាលពីឆ្នាំទៅ៕

