យោងតាមប្រភពធំៗជាច្រើន បានបង្ហាញឲ្យដឹងាថា Google បានឈានដល់ការចុះកិច្ចព្រមព្រៀងលើសេវាកម្ម Cloud រយៈពេល ៦ឆ្នាំ ជាមួយក្រុមហ៊ុន Meta Platforms ដែលមានតម្លៃប្រមាណជាង ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ ក្រុមហ៊ុន Meta នឹងមានសិទ្ធិក្នុងការចូលទៅប្រើប្រាស់ម៉ាស៊ីនមេ Server , កន្លែងផ្ទុកទិន្នន័យ បណ្តាញ Networking និងសេវាកម្មផ្សេងទៀតរបស់ Google Cloud ។
យ៉ាងណាមិញ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិ Meta លោក Mark Zuckerberg កាលពីខែកក្កដាថា ក្រុមហ៊ុនរបស់លោកនឹងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដ៏ធំជាច្រើន។
មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ក្រុមហ៊ុន Meta ក៏កំពុងស្វែងរកដៃគូខាងក្រៅដើម្បីជួយផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលត្រូវការសម្រាប់គំនិតផ្តួចផ្តើម AI របស់ខ្លួន ផងដែរ៕

