ការនាំចេញទំនិញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិកបន្តធ្លាក់ជាង ៣០% ក្នុងខែសីហា

អន្តរជាតិ

នៅក្នុងខែសីហា ការនាំចេញទំនិញរបស់ប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះអស់ជាង ៣០% ដែលជាការបន្តនិន្នាការធ្លាក់ចុះសម្រាប់រយៈពេលប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី៨ ខែសីហាថា ការនាំចេញសរុបរបស់ប្រទេសចិន បានកើនឡើង ៤,៤% នៅក្នុងខែសីហា ធៀបទៅនឹងខែកក្កដា ស្របពេលការនាំចូលវិញក៏បានកើនឡើង ១,៣% ផងដែរ។

យ៉ាងណាមិញ ចំពោះការនាំចេញទំនិញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះអស់ ៣៣% ស្របពេលការនាំចូលក៏បានធ្លាក់ចុះអស់ ១៦% ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ដោយបានទិញទំនិញមានតម្លៃប្រមាណ ២៨៩ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ពាណិជ្ជកម្មរបស់ចិន បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង នៅពេលដែលសហរដ្ឋអាមេរិក រឹតបន្តឹងលើការគ្រប់គ្រងទំនិញ ជាពិសេសការដាក់ពន្ធគយខ្ពស់។

ជុំវិញបញ្ហានេះ ប្រទេសចិនបាននិងកំពុងស្វែងរកទីផ្សារជំនួសយ៉ាងសកម្មនាពេលថ្មីៗនេះ ដោយការនាំចេញរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានកើនឡើង ២២,៥% ខណៈការនាំចេញទៅសហភាពអឺរ៉ុប (EU) កើនឡើង ១០% និងអាហ្វ្រិក កើនឡើង ២៦%៕