មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងទៅលើអនាគតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដោយបានបន្តទិញយកភាគហ៊ុនជាង ២,៥ លានហ៊ុន កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១៥ ខែកញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសទិញយកភាគហ៊ុនដែលមានតម្លៃ ១ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកមួយនេះ។ យោងតាមឯកសារផ្លូវការ បានបង្ហាញថា លោក Musk បានទិញយកភាគហ៊ុនក្នុងចំនួន ២,៥៧ លានហ៊ុន នៅថ្ងៃទី១២ ខែកញ្ញា ក្នុងតម្លៃចម្លោះពី ៣៧២-២៩៦ដុល្លារ ក្នុងមួយហ៊ុន។
យ៉ាងណាមិញ ជុំវិញដំណឹងនៃការទិញយកនេះ ត្រូវបានកើតឡើង នៅចំពេលវេលាដ៏សំខាន់មួយសម្រាប់ Tesla ខណៈពេលដែលក្រុមហ៊ុន កំពុងប្រឈមមុខទៅនឹងការប្រកួតប្រជែងជាមួយនឹងការកាត់បន្ថយការលក់រថយន្ត EV ហើយងាកទៅផ្តោតទៅលើគោលដៅមហិច្ឆតា ដូចជាបច្ចេកវិទ្យា AI និងមនុស្សយន្តជំនួសវិញ។
ជម្រាបជូនផងដែរថា ការទិញភាគហ៊ុនរបស់លោក Musk ក៏បានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla បានស្នើផ្តល់កញ្ចប់លុយចំនួន ១ទ្រីលានដុល្លារ ទៅឲ្យមហាសេដ្ឋីអាមេរិករូបនេះ ដើម្បីបន្តដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកការរីកចម្រើនថ្មីៗបន្ថែមទៀត៕

