តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ

អន្តរជាតិ

បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ឥឡុវនេះតម្លៃមាសអន្តរជាតិ បានបន្តធ្លាក់ចុះបន្ថែមទៀត ដោយបច្ចុប្បន្នស្ថិតនៅចំនួនក្រោម ៤ ១០០ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការជួញដូរចុងក្រោយ​ គិតត្រឹមថ្ងៃទី២២ ខែតុលា បានបង្ហាញឲ្យដឹងថាតម្លៃមាសពិភពលោក បានធ្លាក់ចុះអស់ ២៦ដដុល្លារក្នុងមួយអោនបន្ថែមទៀត ដោយមកនៅត្រឹមតែ ៤ ០៩៧ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ។ នេះគឺជាកម្រិតទាបបំផុត គិតថាប់តាំងពីការជួញដូរចុងក្រោយ កាលពីថ្ងៃទី១០ ខែតុលាមក។

គួរឲ្យដឹងថា តម្លៃមាសចាប់ផ្តើមធ្លាក់ចុះវិញ បន្ទាប់ពីបានកើនឡើង ៥៧% គិតចាប់តាំងពីដើមឆ្នាំនេះមក និងថែមទាំងបានបង្កើតកំណត់ត្រាថ្មី ថែមទៀតផង។

ជម្រាបជូនផងដែរថា ទីផ្សារមាសសកលបានកើនឡើងដោយសារតែមានភាពតានតឹងលើភូមិសាស្រ្តនយោបាយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ក៏ដូចជាមានការព្យាករទុកអំពីការការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ផងដែរ៕​