យោងតាមសេតវិមាន បាននិយាយថាប្រទេសចិន នឹងចាប់ផ្តើមបន្ធូរបន្ថយលើការហាមឃាត់ការនាំចេញបន្ទះឈីបដែលប្រើប្រាស់នៅក្នុងឧស្សាហកម្មផលិតរថយន្តទូទាំងពិភពលោក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលត្រូវបានធ្វើឡើងរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សេតវិមាន បានបញ្ជាក់ប្រាប់ពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបគ្នាផ្ទាល់ នៅប្រទេសកូរ៉េខាង កាលពីសប្តាហ៍មុន។
មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងលើការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ការផ្គត់ផ្គង់រ៉ែដ៏កម្រ និងការបន្ធូបន្ថយពន្ធពាក់ព័ន្ធទៅនឹងថ្នាំ fentanyl ផងដែរ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ហាក់បានបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បន្ទាប់ពីលោក ត្រាំ បានវាយប្រហារប្រទេសចិនជាមួយនឹងការដាក់ពន្ធគយខ្ពស់ បន្ទាប់ពីលោកចូលកាន់តំណែងនៅឆ្នាំនេះ ដែលនាំឱ្យមានការដាក់ពន្ធគយសងសឹកពីចិនវិញ និងបង្កឲ្យមានភាពមិនប្រាកដប្រជានៃអាជីវកម្មសកល៕

