លោក ត្រាំ​ បញ្ជាក់ថានឹងមិនបន្តចរចាពាណិជ្ជកម្មជាមួយកាណាដាទៀតនោះឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់បន្តចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដាទៀតនោះឡើយ បន្ទាប់ពីមានការផ្សាយពាណិជ្ជកម្មរិះគន់ខ្លាំងៗទៅលើទំនិញរបស់អាមេរិក នាពេលកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយទៀតថា សហរដ្ឋអាមេរិក និងកាណាដា នឹងមិនចាប់ផ្តើមចរចាពាណិជ្ជកម្មណាមួយជាមួយគ្នាឡើងវិញនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានបង្ហើបឲ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា បានចេញសារមួយដើម្បីសុំទោសលោក ពាក់ព័ន្ធទៅនឹងបញ្ហានេះរួចរាល់ហើយ។

មិនតែប៉ុណ្ណោះ ប្រធានាធីបអាមេរិករូបនេះ បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា៖” ខ្ញុំចូលចិត្តនាយករដ្ឋមន្ត្រីកាណាដាខ្លាំងណាស់ ប៉ុន្តែអ្វីដែលពួកគេបានធ្វើគឺខុសធ្ងន់ណាស់។ ហើយលោកក៏បានសុំទោសខ្ញុំរួចរាល់ហើយផងដែរ ព្រោះវាជាការផ្សាយពាណិជ្ជកម្មមិនពិត”។

រំឮកផងដែរថា កាលពីថ្ងៃទី២៣ ខែតុលា លោក ត្រាំ បានសរសេរបង្ហោះលើបណ្តាញសង្គម Truth Social របស់ខ្លួនថា លោកនឹងបញ្ចប់ការចរចាពាណិជ្ជកម្មជាមួយកាណាដា។ ហើយការប្រកាសនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលខេត្ត Ontario របស់កាណាដា បានចាក់ផ្សាយពាណិជ្ជកម្ម អំពីការរិះគន់លើទំនិញរបស់អាមេរិក ដោយនិយាយថា វាបានបណ្តាលឲ្យបាត់បង់ការងារ និងធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម។

ជម្រាបជូនផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាមានភាពប្រែប្រួលខ្លាំងនៅឆ្នាំនេះ។ នៅដើមខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលដាក់ពន្ធនាំចូលលើទំនិញទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក ត្រូវបង់ពន្ធ ២៥% ចាប់ពីថ្ងៃទី៤ ខែមីនា លើកលែងតែថាមពល កាណាដា ត្រូវបង់ពន្ធ ១០%៕​