តម្លៃមាសអន្តរជាតិបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ

អន្តរជាតិ

តម្លៃមាសអន្តរជាតិបានបន្តកើនឡើងជាង ១០០ដុល្លារក្នុងមួយអោន នៅក្នុងការជួញដូរចុងក្រោយ ដោយបានឈានដល់កម្រិតដខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចុងបញ្ចប់នៃការជួញដូរចុងក្រោយនៅថ្ងៃទី១០ ខែវិច្ឆិកា តម្លៃមាសអន្តរជាតិ បានកើនឡើង ១១៥ដុល្លារ ភ្លាមៗ ដល់ចំនួន ៤ ១១៤ដុល្លារ ក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ តម្លៃមាស បានបន្តកើនឡើងដល់ ៤ ១១៦ដុល្លារ ក្នុងមួយអោន បន្ថែមទៀត។

យ៉ាងណាមិញ ជុំវិញការបន្តកើនឡើងនៃតម្លៃមាសអន្តរជាតិនេះ ត្រូវបានជំរុញដោយទិន្នន័យចុងក្រោយបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក អាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់ នៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅខែក្រោយ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើតម្លៃមាស លោហៈធាតុមានតម្លៃផ្សេងទៀត ក៏បានកើនឡើងយ៉ាងខ្លាំងផងដែឬ ដោយប្រាក់ បានកើនឡើង ៤,៥% ដល់ ៥០,៤ដុល្លារ ក្នុងមួយអោន ផ្លាទីន បានកើនឡើង ២,៤% ដល់ ១ ៥៨២ដុល្លារ ក្នុងមួយអោន ៕